ក្រសួងធនធានទឹក និងឧតុុនិយម បាន និងកំពុងយកចិត្តទុកដាក់ក្នុងការជីកប្រឡាយជើងក្អែប


ទន្ទឹមនឹងការសាងសង់ ជួសជុល ស្តារឡើងវិញនូវអាងស្តុកទឹកធំៗ ប្រឡាយមេ ប្រឡាយរង ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុុនិយម បាន និងកំពុងយកចិត្តទុកដាក់ក្នុងការជីកប្រឡាយជើងក្អែប ដែលជាប្រឡាយនាំទឹកឱ្យហូរចូលដល់ដីស្រែប្រជាកសិករតែម្តង ។ ជាក់ស្តែង នៅតំបន់ប្រព័ន្ធធារាសាស្ត្រ ស្ទឺងភេ ស្ថិតក្នុងខេត្តកំពត ក៏កំពុងត្រូវបានក្រសួង ធ្វើការជីកប្រឡាយប្រភេទនេះ ចំនួន ០៩ ខ្សែ សរុបប្រវែង ៩.៦០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ សរុបចំនួន ១១ កន្លែង ដើម្បីនាំទឹកពីប្រឡាយមេស្ទឹងភេ ទៅកាន់ដីស្រែប្រជាកសិកររាប់រយហិកតា នៅក្នុងឃុំស្រែចែង និងឃុំស្នាយអញ្ជិត ស្រុកជុំគិរី ផងដែរ ។

Along with the renovations of large reservoirs, canals, small canals which have a length nearly hundred kilometers, now the Ministry of Water Resources and Meteorology has been paying more attention to dig Jerng Ka eb Canal, which is a canal to bring water to farmers’ land. In fact, in Stung Phe area, Kampot province is being dug out 9 canals with 9,600-meter long, with a total of 11 art constructions to bring water from Stung Phe mail canal to hundreds of hectares of filed in Sre Chaeng commune and Snay Ounchet commune, Chum Kiri district.