អភិបាលក្រុងព្រៃវែង បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅពិនិត្យស្ថានភាពទូទៅនៅសាលាសង្កាត់ជើងទឹក


ថ្ងៃពុធ ០៦ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីចុះពិនិត្យនៅទីតាំងសួនសម្តេចមក លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅពិនិត្យស្ថានភាពទូទៅនៅសាលាសង្កាត់ជើងទឹក ដែលកំពុងតែសាងសង់អគាររដ្ឋបាលសង្កាត់ថ្មី និងបានអញ្ជើញពិនិត្យផ្លូវដាក់លូ ដែលបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង។