ពិធីបើកកម្មវិធី​ប្រកួត​ប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ តែង​និពន្ធ និង​តាំង​ពិព័រណ៍ ក្នុង​ទិវា​ជាតិ​អំណាន លើក​ទី​៣


កម្មវិធី​ប្រកួត​ប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ តែង​និពន្ធ និង​តាំង​ពិព័រណ៍ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជ្រើសរើស​ជើងឯក​ពាន​រង្វាន់ ក្នុង​គោលដៅ​អបអរ​សាទរ​ទិវា​ជាតិ​អំណាន​លើក​ទី៣ ​ដែលពិធីបើក​កម្មវិធី​នេះ​​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម ណាត ប៊ុនរឿន និង​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​សុក្រ ៨រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វស័ក ព.ស.២៥៦១ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

កម្មវិធី​ប្រកួតប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ តែង​និពន្ធ និង​តាំង​ពិព័រណ៍ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលដៅ​អភិរក្ស​វប្បធម៌​លើក​កម្ពស់​សមត្ថភាព​អំណាន និង​ចំណេះ​ដឹង​អក្សរសាស្ត្រ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​​ឱ្យ​កាន់​តែ​ប្រសើរ ព្រមទាំង​ផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ដើម្បី​បញ្ចេញ​សមត្ថភាព​​របស់​ខ្លួន៕