កម្មវិធីប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងតាំងពិព័រណ៍ ត្រូវបានរៀបចំឡើង ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ ក្នុងគោលដៅអបអរសាទរទិវាជាតិអំណានលើកទី៣ ដែលពិធីបើកកម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដម ណាត ប៊ុនរឿន និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងតាំងពិព័រណ៍ ត្រូវបានរៀបចំឡើង ក្នុងគោលដៅអភិរក្សវប្បធម៌លើកកម្ពស់សមត្ថភាពអំណាន និងចំណេះដឹងអក្សរសាស្ត្រក្នុងចំណោមប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរ ព្រមទាំងផ្ដល់ឱកាសដល់យុវជនកម្ពុជាដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន៕