ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម លី សុន អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ គណៈសាខាភូមិទូទាំងស្រុកឧដុង្គ ដើម្បីសាកសួរសុខទុក្ខ និងពិភាក្សាការងារឆ្ពោះទៅកាន់ការបោះឆ្នោត។ អង្គពិធីបានធ្វើការពិភាក្សាយ៉ាងផុលផុស និងផ្លាស់ប្តូរមតិល្អៗ សំដៅរៀបចំយុទ្ធសាស្រ្តសមស្រប ដើម្បីជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម លី សុន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ គណៈសាខាភូមិទូទាំងស្រុកឧដុង្គ
