កម្មវិធី ប្រកួតកីឡាវាយកូនគោល ផ្នែកនារី ពានរង្វាន់ សម្តេច សាយ ឈុំ

28519

ព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ដើម្បីអបអរសាទរខួបលើកទី១០៧ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៨ និងដើម្បីជាការលើកទឹកចិត្តចំពោះវិស័យកីឡា វាយកូនគោល ផ្នែកនារី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានរៀបចំកម្មវិធីប្រកួតកីឡា វាយកូនគោល ផ្នែកនារី ពានរង្វាន់សម្តេច សាយ ឈុំ នៅទីលានវាយកូនគោល Cambodia golf &country club … ។
កីឡាការិនី ទាំង២៥រូប ដែលបានចូលរួមប្រកួតនាឱកាសនោះ គឹ អញ្ជើញមកពីក្លឹប សុីធីហ្គោល មានចំនួន៥រូប, ក្លឹប ហ្គ្រេនភ្នំពេញ ចំនួន៣រូប, ក្លឹបហ្គាដិនសុីធី ចំនួន ៥រូប, ក្លឹមខេមបូឌាហ្គោល និងខោនទ្រី ចំនួន ៩រូប និងក្លឹបផ្សេងៗទៀត ចំនួន៣រូប។
ចំពោះលទ្ធផលដែលទទួលបាន មានដូចខាងក្រោម ៖

– ចំណាត់ថ្នាក់លេខ១ គឺកញ្ញា ឆន វិច្ឆិកា មកពីក្លិប ហ្គ្រេនភ្នំពេញ ទទួលបានពានរង្វាន់ និង ម៉ូតូ Honda Scoopy-i (២០១៨) មួយគ្រឿង …
– ចំណាត់ថ្នាក់លេខ២ គឺកញ្ញា សារឿន ទេវី មកពីក្លិបស៊ីធីហ្គោល ទទួលបានពានរង្វាន់ និង ម៉ូតូ Honda Dream 125 (២០១៨) មួយគ្រឿង …
– ចំណាត់ថ្នាក់លេខ៣ គឺ កញ្ញា សាយ ស្រីនី មកពីក្លិបស៊ីធីហ្គោល ទទួលបានពានរង្វាន់ និង ម៉ូតូ Honda Wave (២០១៨) មួយគ្រើង…
ចំណែកកីឡាការីនី ផ្សេងទៀត ដែលមិនបានជាប់ចំណាត់ថ្នាក់ដូចខាងលើ ក្នុងម្នាក់ៗ ក៏ទទួលបាននូវរង្វាន់លើកទឹកចិត្ត ចំនួន ២ ០០០ ០០០រៀលផងដែរ….។

 28512

 28513

 28523

 28522

 28509

 28510

 28511

 28508

 28507

 28506

 28521

 28524

 28526

 28516

 28518

 28514

 28527

 28520