ទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជជោតញ្ញណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ

28884

ព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០១៨​ លោកស្រី​ យូ​ សុភា អភិបាលរងខេត្ត​ តំណាងឯកឧត្តមបណ្ឌិត​ អភិបាលនៃគណៈអភិបាលខេត្ត​ និងព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ទោ គណៈមហានិកាយ និងជាឧត្តមទីប្រឹក្សា គណៈ សង្ឃ នាយក នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជជោតញ្ញណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ នៅវត្តរាជបូណ៌។

ក្រោមពីបានស្តាប់ការអានព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ និងការសូត្រវិយោគកថារួចមក​ លោកស្រី​ យូ​ សុភា​ បានថ្លែងព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យ សង្គមកិច្ច និងវិស័យសិក្សាធិការដូចជា ព្រះអង្គបានកសាងគម្ពីរ ដីកា ជាច្រើនទាំងស្លឹករឹត ទាំងសៀវភៅ ដែលព្រះអង្គបាន ប្រែពីបាលីមកជាភាសាខ្មែរ សំរាយសម្រាប់ជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទ រៀនសូត្រ និង បានរៀបរៀងវចនានុក្រមភាសាខ្មែរ សម្រាប់កុលបុត្រកុលទីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។

ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើប រាជរដ្ឋាភិបាល សម័យសង្គមរាស្រ្តិយម និងប្រជារាស្រ្តខ្មែរ បានព្រះរាជទាននិងផ្តល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្រ្តខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន មានជាអាទិ៍៖
– វចនានុក្រមភាសាខ្មែរ
-ព្រះរាជនិពន្ធទមនុកចៀងបទនគររាជ សម្រាប់ការ​គោរពទង់ជាតិ​នៃ​ព្រះរាជា​​ណាចក្រ​កម្ពុជា
-បទគោរពទង់ព្រះពុទ្ធសាសនា
-បទសរភញ្ញ ជាដើម។ល។

ដែលទាំងនេះជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា បំផុត​សម្រាប់​ឲ្យ យើងស្តាប់ឮ ស្វែងយល់ ជារៀងរាល់ថ្ងៃរហូតដល់បច្ចុប្បន្ននេះ៕

 28885

 28886

 28887

 28888

 28889

 28882

 28883