ពិធីប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងថ្មី

28906

នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងបានរៀបចំពិធីប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ថ្លែងទៅកាន់ពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតែងតាំងមន្ត្រីរាជការថ្មីគឺធ្វើឡើងដើម្បីជំនួសមន្ត្រីរាជការដែលចូលនិវត្តន៍ ហើយក៏ដូចជាការបំពេញតួនាទីដែលនៅទំនេរចំពោះអង្គភាពដែលទើបតែបង្កើតថ្មី ឆ្លើយតបទៅនឹងកំណែទម្រង់របស់ក្រសួង ព្រមទាំងធានាប្រសិទ្ធភាព និងប្រសិទ្ធផលការងារខ្ពស់ជូនជាតិមាតុភូមិ។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យមន្ត្រីដែលទើបតែងតាំងថ្មីត្រូវខិតប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព មានឆន្ទៈនិងការទទួលខុសត្រូវដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់៕

 28910

 28911

 28914

 28905

 28902

 28903

 28904

 28909

 28907

 28912

 28915

 28913

 28916