ឯកឧត្តម សុខ ឥសាន បានលើកឡើង បែបចំអកទៅ លោក សម រង្ស៊ី រត់ទៅឱបដៃឱបជើង សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកឲ្យ ដាក់ទណ្ឌកម្មលើកម្ពុជាមិនទទួលបានផលអ្វីនោះទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) នៅថ្ងៃទី១៣ខែមីនានេះបានលើកឡើង បែបចំអកទៅកាន់ក្រុម ប្រឆាំងថា ការដែលលោក សម រង្ស៊ី រត់ទៅឱបដៃឱបជើង សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកឲ្យ ដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែន មិនទទួលបាន ផលអ្វីនោះទេ ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងបែបនេះ ក្រោយពីសហគមន៍អឺរ៉ុប មិនបាន ដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំរបស់ក្រុមប្រឆាំង នោះទេ ថែមទាំងអញ្ជើញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅខែតុលាទៀតផង។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់តាមរយៈបណ្ដាញ សង្គមតេលេក្រាមថា” ការរត់ទៅឱបដៃ ឱបជើងសហគមន៏អឺរ៉ុប ឲ្យដាក់ទណ្ឌកម្មរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មិនទទួលបានផលអ្វីឡើយ ។ ផ្ទុយទៅវិញ សហគមន៏អឺរ៉ុប បែរជាអញ្ជើញសម្តេចនាយក រដ្ឋមន្ត្រីចូលរួមប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី – អឺរ៉ុប នៅក្នុងខែតុលា ២០១៨ ។ការរត់ទៅឱបដៃឱបជើង សហរដ្ឋ អាមេរិកក៏មិនបានការអ្វីដែរ ។ អាមេរិក ធ្វើព្រងើយមិនអើពើជាមួយអាយ៉ងរបស់ខ្លួនដែលធ្វើការមិនបានការនោះឡើយ ចាំតែថ្ងៃទាត់ក្បាលចោលតែប៉ុណ្ណោះ “។

ឯកឧត្តម សុខ ឥសាន បានលើកឡើងបន្ថែមថា”រត់ទៅអូស្ត្រាលីទៀតក៏គ្មានសង្ឃឹមអីដែរ ពីព្រោះមានបងប្អូនខែ្មរនៅណូវែលហ្សេឡង់ និងនៅតាមបណ្តានៃអូស្ត្រាលី ត្រៀមលក្ខណៈរង់ចាំទទួលស្វាគមន៍សម្តេចតេជោ និងគណៈប្រតិភូរួចហើយ ទោះពួកប្រឆាំងឆ្លៀតប្រើដៃប្រពន្ធសពលោក កែម ឡី ឲ្យជួយអំពាវនាវអ្នកមកចូលរួមក៏ដោយ ។ទន្ទឹមនឹងនេះ រដ្ឋាភិបាល អូស្ត្រាលី នឹងមានជំនួបទ្វេភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត និងយូរអង្វែងតទៅ “។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងបន្តថាក្រុមហ៊ុន ហ្វេសប៊ុក បានបដិសេធចោលពាក្យបណ្តឹងរបស់ទណ្ឌិត សម រង្សី ភ្លាមៗបន្ទាប់ពីបានដាក់ប្តឹងឲ្យក្រុមហ៊ុនស្រាវជ្រាវបញ្ហាកើតទុកមិនសុខចិត្តនោះ ដែលគួរឲ្យអាម៉ាស់ណាស់ ។ឧបាយកលក្បត់ជាតិរបស់ទណ្ឌិត សម រង្សី ត្រូវបានវែកមុខនិងលាតត្រដាងឲ្យឃើញថា សម រង្ស៊ីបានចុះហត្ថលេខាប្រគល់ដីខ្មែរបួនខេត្តនៅភាគឥសានប្រទេសឲ្យទៅយួនសេរីកុកសដើម្បីធ្វើជាមូលដ្ឋានប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម បើពេលណាខ្លួនឈ្នះឆ្មោត ។ ទណ្ឌិត សម រង្ស៊ី បានបរាជ័យយ៉ាងជូរចត់ក្នុងការដែលគ្មាន អ្ន្គកគាំទ្ររបស់ដែលហៅថា ចលនាសង្រ្គោះជាតិ  ស្អីគេនោះ ដែលធ្វើឲ្យសម រង្ស៊ីធ្លាក់ទឹកចិត្តយ៉ាងខ្លាំង រហូតដល់ប៉ុនប៉ងចងកសម្លាប់ខ្លួនទៀតផង ។ទោះបីលោកម្សៀ ឆាល សាន់ត្យាហ្គោ ខិតខំជួយយ៉ាងណាក៏មិនអាចស្តារទណ្ឌិត សម រង្ស៊ីបានចេញពីភក់ជ្រាំដែរ ដែលធ្វើឲ្យទណ្ឌិត សម រង្ស៊ី តុកសិចចង់តែលេបថ្នាំសម្លាប់ខ្លួនជាច្រើនដងហើយ រស់នៅនាំខ្មាស់គេ ៕