លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជំរុញការកសាងប្រព័ន្ធប្រឡាយជើងក្អែប ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត កីចក

29039

នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៨ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង រួមដំណើរជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហរិញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជំរុញការកសាងប្រព័ន្ធប្រឡាយជើងក្អែប ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត កីចក ស្ថិតក្នុងខេត្តស្វាយរៀង និងប្រព័ន្ធធារាសាស្រ្ត អាងទឹកស្នេហ៍ ស្ថិតក្នុងខេត្តព្រៃវែង ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីបានកសាងនូវប្រព័ន្ធមេ និងប្រព័ន្ធប្រឡាយរងមួយចំនួនរួចមក បច្ចុប្បន្នរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមកសាងប្រឡាយជើងក្អែប ដើម្បីទាញទឹកឱ្យចូលដល់ស្រែប្រជាកសិករ ។ ហើយនៅក្នុងការអនុវត្តប្រឡាយជើងក្អែបនេះ គឺរាជរដ្ឋាភិបាល បានកំណត់ឱ្យប្រើប្រាស់កំលាំងពលកម្មរបស់ប្រជាកសិករនៅក្នុងតំបន់ដែលត្រូវកសាងនោះតែម្តង ។ ការធ្វើរបៀបនេះ គឺមានន័យថា ដើម្បីឱ្យបងប្អូនប្រជាកសិករ ទទួលបានទាំងទឹកចូលដល់ស្រែផង និងទទួលបានប្រាក់កំរៃតាមរយៈការចូលរួមកសាងប្រឡាយជើងក្អែបនេះផង ។

 29038

 29037

 29035

 29034

 29032

 29030

 29029

 29033

 29027