ការប្រារព្ធនារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៧ នៅស្រុកកងមាស ខេត្តកំពង់ចាម

29023

កំពង់ចាម៖ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដោយមានវត្តមានចូលរួមពីភ្ញៀវកិត្តិយស និងជាពិសេសតំណាងស្ត្រីទាំងអស់នៅក្នុងស្រុកកងមាស។

នាឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជ្រាបពីសមធម៌យេនឌ័រ និងជួយជំរុញមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ សូមបញ្ជូនកូនស្រីនិងលើកទឹកចិត្តកូនស្រីឲ្យបានចូលសិក្សានៅសាលារៀន បន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់ ដើម្បីឲ្យពួកគាត់ជាក្លាយជាស្ត្រីដែលមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនឯង សង្គមគ្រួសារ និងប្រទេសជាតិទាំងមូល។

 29026

 29024

 29025