កម្ពុជាជម្រុញវិស័យឯកជនសុខាភិបាល


Medical 08 06 16 2 copy

     បុត្រា សម្រេចតេជោ ហ៊ុន ម៉ាណែត បានជម្រុញលើកទឹកចិត្តចំពោះវិស័យឯកជន ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ។ ការលើកទឹកចិត្តជួយវិស័យ សុខាភិបាលនេះធ្វើឡើងក្នុងគ្រាដែលកម្ពុជាត្រូវគេឃើញថា កំពុងមានការចរាចរណ៍ឱសថក្លែងកា្លយ ពិសេសគ្រូពេទ្យមួយចំនួនដែលគ្មានវិជ្ជាជីវៈក្នុងការព្យាបាល ។

     ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពេលដែលអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួប ១០ឆ្នាំ របស់ក្រុមហ៊ុនឱសថលាភមានជ័យហ្វាម៉ា ខូអិលធីឌី នៅល្ងាចថ្ងៃទី៦ ខែមិថុនា ។

     សូមជម្រាបថា ក្រុមហ៊ុនឱសថលាភមានជ័យហ្វាម៉ា ខូអិលធីឌីគឺជាក្រុមហ៊ុនដែលនាំចូលឱសថមានគុណភាពចូលមកកម្ពុជា និងចែកចាយទីផ្សារអន្តរជាតិ ដូចជាមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ពិសេសគឺការចែកចាយវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ជំងឺរលាកថ្លើម ប្រភេទB និងសេរ៉ូមតេតាណុស ។ល។

     ការចរាចរណ៍ឱសថមានគុណភាពនេះ ត្រូវបានទទួលការគាំទ្រពីប្រជាពលរដ្ឋពិសេស គឺក្រសួងសុខាភិបាល ក្នុងគ្រាដែលកម្ពុជា ត្រូវគេឃើញថាបញ្ហាឱសថក្លែងក្លាយ កំពុងបំផ្លាញសុខភាពប្រជាជនខ្មែរយ៉ាងស្ងៀមស្ងាត់ ។ ឱសថក្លែងក្លាយត្រូវគេឃើញថា ក៏បាននាំឲ្យខាតបង់ថវិកា ជាតិរាប់លានដុល្លារ ។ ការផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់នៃឱសថក្លែងក្លាយត្រូវគេឃើញថា នៅមិនទាន់បានទូលំទូលាយនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងពាក់ព័ន្ធ សមត្ថកិច្ចគយ នគរបាល ក៏កំពុងត្រូវគេឃើញថាបន្តទប់ស្កាត់ឱសថក្លែងក្លាយនាំចូលខុសច្បាប់ ក្នុងគ្រាដែលឱសថមានគុណភាពក៏កំពុងនាំចូល តាមរយៈក្រុមហ៊ុនឯកជនប្រជែងលក់លើទីផ្សាកម្ពុជាផងដែរ ។

Medical 08 06 16 3 copy

Medical 08 06 16 4 copy