ឯកឧត្តម ឡាយ វណ្ណៈ បន្តចុះជួបសំណេះសំណាលជាមួយអាជ្ញារធរភូមិ ឃុំព្រៃកប្បាស និងឃុំអង្កាញ់ ក្នុងស្រុកព្រៃកប្បាស

29250

ព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបន្តចុះសំណេះសំណាលជាមួយជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងឃុំព្រៃកប្បាស និងឃុំអង្កាញ់ ស្រុកព្រៃកប្បាស នៅតាមសាលាឃុំនីមួយៗ។

ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើង ហើយត្រូវរួមគ្នាការពារឱ្យបាននៅសន្តិភាពដែលមានសព្វថ្ងៃព្រមទាំងទប់ស្កាត់នូវគោលបំណងណាមួយក្នុងការធ្វើបដិវត្តពណ៌នៅកម្ពុជាឱ្យខាងតែបាន។

បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាការពារសន្តិភាពដែលមានឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងរួបរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋឱ្យជឿជាក់ និងមានភាពកក់ក្តៅកាន់តែខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ។

 29249

 29247

 29245

 29252

 29246