ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ ដំណាក់ឈើក្រំ

29374

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង រួមដំណើរជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ ដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ២៩% ហើយ ។

គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ដំណើរការសាងសង់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រជាកសិករ ប្រមាណ ១៦.១០០ ហិកតា ក្នុងស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការសាងសង់ឡើងវិញនេះ ត្រូវបានបែងចែកជា ០៣ កញ្ចប់ រួមមាន ៖
– កញ្ចប់ទី ១ (Package I) ៖ សាងសង់សំណង់មេកាត់ស្ទឹងពោធិ៍សាត់ ចំនួន ០១ កន្លែង ត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ
– កញ្ចប់ទី ២ (Package II) ៖ ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២៨ កន្លែង
– កញ្ចប់ទី ៣ (Package III) ៖ ជីកប្រឡាយរង ០៤ ខ្សែ សរុបប្រវែង ៦៨.៩៨១ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២១៥ កន្លែង ។

នៅក្នុងការសាងសង់ជំហានដំបូងនេះ ក្រសួង បានចាប់អនុវត្តនូវកញ្ចប់ទី ២ (Package II) នោះគឺការជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦ គម លាតសន្ធឹងលើឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ និងឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន ។ ប្រឡាយមេ ០១ ខ្សែនេះ គឺមានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៨ កន្លែង ។

HE. Pon Sachak, General Director of Technical Affairs for Ministry of Water Resources and Meteorology Leads the Technical Officials of Ministry, accompany with Cambodia Resident Mission of ADB to Examine the Construction of Domnak Cher Krom Major Canal located at Pursat Province which is currently achieve by 29%.

Thursday Morning 14 Roch, Pholkun, Nopsak 2561
15 March 2018
———————————————————————————–
Domnak Cher Krom Hydrologic System was reconstructed by the Ministry of Water Resources and Meteorology to supply the water for agricultural land over 16100 hectares at Phnom Kro Vanh district and Ba Kan district, Pursat province. This reconstruction divided into 3 packages :
-Package 1 : A major construction crossing Purst tributary at Donak Cher Krom village, Sam Rong commune, Kro Vanh district.
-Package 2 : Dig a major canal with a length of 16,000 meters and 28 places of art constructions.
-Package 3 : Dig 4 canals with a length of 68,981 meters and 215 places of art construction.

At the first stage of this construction, The Ministry has implemented package 2 which has to dig 16 Km length of major canal from Ptaes Rong, Sam Rong, Bak ConChean communes, Kro Vanh district to Ta Lor and Knar TorTeung communes, Bakan district. This major canal was constructed with 28 places of art construction.

 29375

 29371

 29368

 29369

 29370

 29367

 29362

 29364

 29366

 29373

 29365