គួររំលឹកផងដែរថា ប្រឡាយមេ តាប៉ោ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការស្តារឡើងវិញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ។ ការស្តារឡើងវិញនេះ គឺមានប្រវែង ១.៤០០ ម សាងសង់សំណង់លូកាត់ផ្លូវ ចំនួន ០១ កន្លែង និងបំពាក់ទ្វារទឹកថ្មី ចំនួន ០១ កន្លែង ។
ក្រោយពេលស្តារឡើងវិញរួច ប្រឡាយមេ តាប៉ោ ដែលមានប្រភពទឹកពីអាងទឹកដូនទយ អាចផ្គត់ផ្គង់ទឹកស្រោចស្រពដល់ការងារបង្កបង្កើនផលស្រូវលើផ្ទៃដីសរុប ចំនួន ២៧៣ ហិកតា នៅក្នុងភូមិតាប៉ោ និងភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទ៍ ។