ពិធីបើកសិក្ខាសាលា ស្ដីពី “មុខជំនាញសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាដែលប្រើប្រាស់ភាសាបារាំងដល់សិស្សវិទ្យាល័យ”

29718

រាជធានីភ្នំពេញ ៖ ពិធីបើកសិក្ខាសាលា ស្ដីពី “មុខជំនាញសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាដែលប្រើប្រាស់ភាសាបារាំងដល់សិស្សវិទ្យាល័យ” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១ កើត ខែចែត្រ ឆ្នាំរកា ព.ស.២៥៦១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់ពីរភាសាបារាំង-ខ្មែរ ឱ្យបានដឹងពីគ្រឹះស្ថានឧត្ដមសិក្សា និងជំនាញសិក្សាដែលពាក់ព័ន្ធនឹងភាសាបារាំងសម្រាប់ជាទុនក្នុងការធ្វើសេចក្ដីសម្រេចចិត្តជ្រើសរើសមុខជំនាញនិងគ្រឹះស្ថានឧត្ដមសិក្សាសម្រាប់បន្តការសិក្សាឱ្យស្របទៅនឹងសមត្ថភាព និងឧបនិស្ស័យ។

 29719

 29717