​អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថាៈការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះដោយសារប្រទេសយើងមានសន្តិភាពពេញលេញ

29726

កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្កែងបែបនេះនៅថ្ងៃ​សុក្រ១៥រោច ខែផល្គុន​ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅឃុំពេជចង្វារ ស្រុកបរិបូណ៌ ក្នុងពិធី បើកការដ្ឋានស្ថាបនាផ្លូវខេត្ត ដោយកងវិស្វកម្ម ក្រសួងការពារជាតិ​ ប្រវែង៥៣០ម៉ែត្ត ទទឹង៨ម៉ែត្រ និង លូមុខកាត់៩កន្លែង ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈ​ក្រសួងសាធារណការ​ តភ្ជាប់​ពីឃុំត្រពាំងចាន់ ចាប់ពីភូមិទឹកជ្រាប់ដល់ភូមិតាំងត្រពាំង ស្ថិតនៅ​ឃុំពេជចង្វារ ស្រុកបរិបូណ៌ ដោយមានការចូករួមពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍៏ទោ ហាយ ហ៉ីង​ នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារ
ជាតិ​ មានការអញ្ជើញចូលរួម ពីលោកលោកស្រី ប្រធាន​មន្ទីរ​ជុំវិញខេត្ត លោកលោកស្រីប្រធានអនុប្រធាន ​មន្ត្រី​រាជការ ជុំវិញស្រុក ក្រុមការងារ​កងវិស្វកម្ម អាជ្ញាធរ​ឃុំ ភូមិ និង ប្រជាពលរដ្ឋ​ឃុំសរុប៦១៧នាក់។

ក្នងឱកាសនោះផងដែរ ឯកឧត្ដម​ ឧត្តមសេនីយ៏ទោ ហាយ ហ៉ីង​ បានឧបត្ថមថវិកាផ្ទាល់ប្រពលរដ្ឋចូលរួម៥៩១នាក់ម្នាក់ៗទទួលបានថវិកា១០០០០រ់ៀល។

 29721

 29723

 29725

 29724

 29722

 29720