ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីបានរៀបចំកម្មវិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ

29736

ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីបានរៀបចំកម្មវិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រឹកនេះ មានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៣៥០នាក់។ ឯកឧត្តមសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនលោកគ្រូ អ្នកគ្រូពេទ្យដែលបានលះបង់ កម្លាំងកាយ ពេលវេលា ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនលោកយាយ លោកតា អ៊ុ ពូមីង បងប្អូននៃស្រុកគងពិសី។ ជានិច្ចជាកាល ការចុះពិនិត្យជម្ងឺដោយឥតគិតថ្លៃ គឺជាការរួមចំណែកគិតគូរដល់សុខភាពប្រជាពលរដ្ឋ និងសំខាន់ជាងនេះទៅទៀតគឺការឱកាសសួរសុខទុក្ខបងប្អូន តាមរយៈសកម្មភាពមនុស្សធម៌មួយនេះ។

 29729

 29735

 29734

 29731

 29728

 29727

 29732

 29733

 29730