រាជធានីភ្នំពេញ ៖ ពិធីសំណេះសំណាលជាមួយប្រតិភូ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងប្រធាន អនុប្រធានអង្គភាពក្រោមឱវាទទីស្ដីការក្រសួង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអាទិត្យ ២ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង សំណេះសំណាល និងផ្ដល់ការណែនាំទូទៅ ដល់សមាជិក សមាជីកា នៃអង្គសន្និបាត ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែមីនា ឆ្នាំ២០១៨ នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួង MoEYSCambodia ផងដែរ។