យុទ្ធនាការ ១០០ ឃុំ សង្កាត់៖ ឯកឧត្តម ឡាយ វណ្ណៈ បន្តចុះសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងឃុំគោកពោធិ៍ និងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ដែលជាឃុំទី ២៧ និងទី២៨

29742

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបន្តចុះសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងឃុំគោកពោធិ៍ និងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ដែលជាឃុំទី២៧ និង២៨ នៅក្នុងយុទ្ធនាការចុះសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ទាំង ១០០ទូទាំងខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

កឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ការចុះសំណេះសំណាលនេះគឺដើម្បីបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីនៅមូលដ្ឋានព្រមទាំងដើម្បីដឹងពីសុខទក្ខរបស់មន្ត្រី និងជម្រុញបន្ថែមនូវការអនុវត្តការងាររបស់បងប្អូនមន្ត្រីយើងនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់អាជ្ញាធរភូមិ សង្កាត់ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើង ហើយត្រូវរួមគ្នាការពារឱ្យបាននៅសន្តិភាពដែលមានសព្វថ្ងៃព្រមទាំងទប់ស្កាត់នូវគោលបំណងណាមួយក្នុងការធ្វើបដិវត្តពណ៌នៅកម្ពុជាឱ្យខាងតែបាន។

បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ សង្កាត់ត្រូវខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាការពារសន្តិភាពដែលមានឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងរួបរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋឱ្យជឿជាក់ និងមានភាពកក់ក្តៅកាន់តែខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ។

 29742

 29746

 29744

 29743

 29745

 29747

 29741