នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌុិត អមដំណើរដោយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាសជាផ្លូវការសាលាអន្តរជាតិ អ៊ិនតាច ស្ថិតនៅភូមិស្ពឺ”ក” ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមក្រុមប្រឹក្សាខេត្ត-ស្រុក ឯកឧត្តម-លោកជំទាវ ជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា ភ្ញៀវកិត្តិយសម្ចាស់ជំនួយម៉ាឡេសុី គណៈអុីមាំខេត្ត ស្រុក ហាកឹម ទួន លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី យុវជន បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សយ៉ាងច្រើនកុះករ៕
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាសជាផ្លូវការសាលាអន្តរជាតិ អ៊ិនតាច នៅស្រុកចំការលើ ខេត្តកំពង់ចាម
