នៅព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារ ចុះជួយ សង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះចែកអំណោយសប្បុរសជននៃអង្គការ KungFuture ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រចំនួន១៦១គ្រួសារ នៅចំនុចក្បាលកោះ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក កែវ សុភារី ក្រុមប្រឹក្សាខណ្ឌ លោក អ៊ុង សុផារ៉ាត ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារភូមិទី១ និងក្រុមយុវជនសង្កាត់ជ្រោយចង្វារ
-អំណោយចែកជូនរួមមានៈ អង្ករ មី ទឹកដោះគោ ស្ករស ទឹកសីុអីុវ ទឹកត្រី ផ្លែឈើ ប្រេងឆា ខ្ទឹមស និងពងទា
ទីប្រឹក្សា សម្តេច សាយ ឈុំ ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១៦១គ្រួសារ ក្នុងសង្កាត់ជ្រោយចង្វារ
