លោកជំទាវ មិថុនា ភូថង អញ្ជើញសម្ពោធជាផ្លូវការ សាលារៀនអន្តរជាតិ ថប់ ឃីដស៍ អន្តរជាតិ (TOP Kids International) នៅខេត្តកោះកុង

29788

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញសម្ពោធជាផ្លូវការ សាលារៀនអន្តរជាតិ ថប់ ឃីដស៍ អន្តរជាតិ (TOP Kids International) នៅខេត្តកោះកុង។ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។
លោកជំទាវ បានលើកឡើងថា ដោយសារមានសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ធនធានមនុស្ស ជាតម្រូវការសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយពេលនេះសម្រាប់ខេត្តកោះកុង មានសាលារៀនលំដាបើអន្តរជាតិ ដែលបាននាំយកកម្មវិធី យ៉ូស៊ីម៉ាស សម្រាប់អភិវឌ្ឍខួរក្បាលវៃឆ្លាត របស់កុមារ ដើម្បីអោយប្អូនៗ មានសមត្ថភាព និងមានភាពក្លាហាន មានគំនិតច្នៃប្រឌិតថ្មីៗ។ កុមារជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ដើម្បីលើកស្ទួយគុណភាពជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព។
សាលាអន្តរជាតិ ថប់ឃីដស៍ បានមកនូវកម្មវិធី (UCMAS) សម្រាប់អភិវឌ្ឍខួរក្បាលវៃឆ្លាត ជាលក្ខណ:ប្រព័ន្ធ ប្រកបដោយការច្នៃប្រឌិត និងមានវិធីសាស្ត្រ បច្ចេកទេសទំនើប តាមបែបវិទ្យាសាស្ត្រ បច្ចេកទេសអប់រំទំនើប តាមបែបវិទ្យាសាស្ត្រពិត ដ៏មានឧត្តមភាពខ្ពង់ខ្ពស់បំផុត លំដាប់បទដ្ឋានអន្តរជាតិ ISO 9001-2008 ដែលមានកេរ្តិ៍ឈ្មោះល្បីទូទាំងសកលលោក រហូតដល់មានប្រទេស ៥៩ ហើយ ដែលបានកំពុងកម្មវិធីដ៏ល្អវិសេសវិសាលនេះ៕
ថ្ងៃអាទិត្យ ២ កើត ខែចេត្រ ឆ្នាំរកា
នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨

 29776

 29782

 29781

 29779

 29784

 29777

 29778

 29786

 29780

 29785

 29783

 29787