សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង៥ពាន់នាក់ដោយឥតគិតថ្លៃក្នុងខេត្តកំពង់ឆ្នាំង

29807

ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការឈឺជី សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រិទ្ធបណ្ឌិត​ ក្រុមហ៊ុនMetfone ក្រុមហ៊ុន LG នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​សរុបចំនួន​៥,៣៣៣នាក់ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យជាដៃគូរ​ចំនួន៧០នាក់ ស្ថិតក្នុងភូមិច្រេស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បេសកកម្មនេះមានការចូលរួមដោយក្រុមគ្រូពេទ្យជាសមាជិកនៃសមាគម ដែលមកពីតាមមន្ទីពេទ្យរដ្ឋ និងឯកជននានា ជាងនេះទៀតមានការចូលរួមដោយគ្រូពេទ្យមកពីប្រទេស តៃវ៉ាន់ សាំងហ្គាពួរ ម៉ាឡេស៊ី វៀតណាម និងគ្រូពេទ្យមកពីរដ្ឋឡូសអេនជឺឡេសនៃសហរដ្ឋអាមេរិកផងដែរ ។ ដោយធ្វើការពិនិត្យលើប្រភេទជំងឺផ្សេងៗជាច្រើនដូចជា ជំងឺទូទៅ ជំងឺបេះដូង ជំងឺត្រចៀកច្រមុះបំពង់ករ ជំងឺភ្នេក ជំងឺសន្លាក់ ជំងឺមាត់ធ្មេញ ផ្នែកអេកូ និងរោគស្រ្តី ជំងឺឫសដូងបាត ផ្នែកវះកាត់តូច ជំងឺសើរស្បែក និងពិនិត្យឈាម។

សូមបញ្ជាក់ថាគិតមកដល់ពេលនេះសមាគមបានធ្វើសកម្មភាពមនុស្សធម៌ រយះពេល៥ឆ្នាំកម្លងមកហើយ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ សរុបចំនួន ២៥០,៧៥០នាក់ និងបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ ចំនួន៣,១៦០នាក់ ដែលការចំណាយផ្សេងៗជាបន្ទុករបស់សមាគមទាំងស្រុង។

 29809

 29808

 29806

 29803

 29805

 29802

 29799

 29800

 29801

 29798

 29794

 29795

 29797

 29790

 29792

 29791

 29793