អបអរសាទរ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ “សិក្សា​សង្ខេប​ស្ដីពី​ទស្សនវិជ្ជា” ស្នាដៃ​និពន្ធ​របស់​ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន

29958

សៀវភៅ “សិក្សា​សង្ខេប​ស្ដីពី​ទស្សនវិជ្ជា” ជា​ស្នា​ដៃ​និពន្ធ​ប្រកប​ដោយ​អត្ថប្រយោជន៍​របស់​​ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន បាន​នាំ​អ្នក​អាន​ទៅ​ក្នុង​ពិភព​នៃ​គំនិត​ដែល​លាត​សន្ធឹង​លើ​ពេលវេលា​ជាង ២៦០០​ឆ្នាំ និង​បង្ហាញ​ប្រព័ន្ធ​ពុទ្ធិ​របស់​ទស្សន​វិទូ​ជាង ៤០​រូប ដែល​បាន​ចូលរួម​ចំណែក​ក្នុង​វិភាគទាន​ដើម្បី​ការ​​យល់​ដឹង​ពិភពលោក និង​ដំណើរ​ជីវិត​មនុស្ស​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ “​សិក្សា​សង្ខេប​ស្ដីពី​ទស្សនវិជ្ជា​” ត្រូវ​បាន​រៀប​ចំឡើង​ក្នុង​ពិធី​​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧-២០១៨ ក្រោម​អធិបតី​ភាព​ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា នា​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា៕

 29957

 29959

 29960