សកម្មភាពសាងសង់ប្រព័ន្ធធារាសាស្ត្រ ដីក្រហម ក្នុងឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង

29968

សកម្មភាពសាងសង់ប្រព័ន្ធធារាសាស្ត្រ ដីក្រហម ស្ថិតក្នុងឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពបាន ៣ ដង ក្នុង ១ ឆ្នាំ លើផ្ទៃដីប្រមាណ ៧០០ ហិកតា ។ ប្រព័ន្ធនេះ ក៏ត្រូវបានសាងសង់ឱ្យទៅជាប្រព័ន្ធមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពោលគឺអាចបង្ហូរទឹកឱ្យចូលដល់ដីស្រែប្រជាកសិករតែម្តង ។ ការងារសាងសង់ដែលត្រូវអនុវត្ត រួមមាន ៖
– ស្តារព្រែកនាំទឹក ប្រវែង ៩៨០ ម
– សាងសង់ប្រឡាយមេបេតុង ប្រវែង ២.៥០០ ម
– សាងសង់ប្រឡាយរងបេតុង ៤ ខ្សែ ប្រវែង ៤.៩៥០ ម
– សាងសង់ប្រឡាយជើងក្អែប ២៦ ខ្សែ ប្រវែង ១៤.៣៥០ ម
– សាងសង់ស្ថានីយបូមទឹក ១ កន្លែង និងអគារសហគមន៍កសិករប្រើប្រាស់ទឹក ០១ ខ្នង ។

 29969

 29967

 29966

 29965

 29962

 29964

 29970