ព្រឹកថ្ងៃអង្គារ ៤ រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ ខ្នង ៤ បន្ទប់ នៅសាលាឋមសិក្សាសំរោងខ្នារពោធិ ស្ថិតក្នុងភូមិសំរោង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អគារសិក្សា ១ ខ្នង ៤ បន្ទប់នេះ ជាជំនួយជំនួយរបស់ ក្រុមហ៊ុន DMS Group ( hongkong ) មានទីតាំងនៅទីក្រុងហុងកុង តាមរយៈសមាគមពាណិជ្ជកម្មកម្ពុជា ចិន ប្រចាំខេត្តសៀមរាប ។
ក្នុងពិធីសម្ពោធអគារសិក្សានេះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភប្រជាពលរដ្ឋ ២៥០ នាក់ ម្នាក់ៗ សារុង ១ ថវិកា ១ ម៉ឺន រៀល, លោកគ្រូ អ្នកគ្រូ ៧ នាក់ ម្នាក់ៗ សំលៀកបំពាក់ ១ កំប្លេ និងថវិកា ៥ ម៉ឺនរៀល, សិស្សានុសិស្ស ១៦២ នាក់ ម្នាក់ៗឯកសណ្ឋានសិស្ស ២ កំប្លែ ថវិកា ៥ ពាន់ រៀល និងប្រជាការពារ ១០ នាក់ ម្នាក់ៗ ១ ម៉ឺនរៀល៕