ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនអាជីវករផ្សារច្បារអំពៅ

30142

នារសៀលថ្ងៃអង្គារ៍ ៤កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពផ្សារច្បារអំពៅម្ដងទៀត ក្នងខណ្ឌច្បារអំពៅ ដែលតូបទាំងនេះត្រូវបានបំផ្លាញដោយគ្រោះអគ្គីភ័យកាលពីរាត្រីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ ឯកឧត្តមអភិបាលរាជធានីបានពាំនាំការផ្ដាំសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អាជីវករផ្សារច្បារអំពៅ រួមមាន៖
១. ការជួយកសាងឡើងវិញដំបូលរួមនៃផ្សារដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ
២. ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ
៣. ចាក់បេតុង និងរៀបចំផ្លូវក្នុងផ្សារ។

 30140

 30138

 30139

 30135

 30136

 30134

 30133

 30132

 30141