ឯកឧត្តម ងួន រតនៈ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន វង្គកុដ្ឋបុរី អ៊ិនវេសម៉ិន ខូអិលធីឌី

30862

រសៀលថ្ងៃសៅរ៍ ៨កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន វង្គកុដ្ឋបុរី អ៊ិនវេសម៉ិន ខូអិលធីឌី ដែលដឹកនាំដោយលោក ROBINSON TUAH ជាអ្នកប្រឹក្សាយោបល់អន្តរជាតិផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនMANGALAM SUBCORNTRACTOR SDN.BHD. ជាមួយនឹងអង្គការJICA របស់ប្រទេសជប៉ុន នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ក្រុមហ៊ុនMANGALAM SUBCORNTRACTOR SDN.BHD. ជាមួយនឹងអង្គការJICA របស់ប្រទេសជប៉ុន មានគម្រោងវិនិយោគ រួមសហប្រតិបត្តិការជាមួយក្រុមហ៊ុន វង្គកុដ្ឋបុរី អ៊ិនវេសម៉ិខូអិលធីឌី ជាក្រុមហ៊ុនក្នុងស្រុក ដែលមានរយៈពេលវែង ។ កិច្ចប្រជុំពិភាក្សាផ្តោតសំខាន់ទៅលើការវិនិយោគវិស័យបច្ចេកវិទ្យា វិស័យកសិកម្ម និងអាហារសុវត្តិភាព និងវិស័យសំណង់ ក្រៅពីនោះគឺទៅលើគម្រោងការងារមនុស្សធម៌ ។ លោក ROBINSON TUAH បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្វីដែលគាត់ចាប់អារម្មណ៍គឺ បញ្ហាអាហារសុវត្តិភាព (Food Security ) ហើយគាត់សង្ឃឹមថាអាហារដែលគ្មានជាតិគីមី(Organic Food ) អាចជួយមនុស្សយើង ក្នងការបរិភោគ ដូច្នេះហើយបានជាគាត់ចង់រៀបចំគម្រោងនេះឲ្យបានរួចឆាប់រហ័ស ហើយលោកក៏ចង់បង្ហាញឲ្យឃើញថាប្រទេសកម្ពុជាក៏មានផលិតផលពិតប្រាកដ ដែលចេញពីប្រទេសកម្ពុជា ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ និងចាប់អារម្មណ៍ចំពោះប្រសាសន៍របស់គណៈប្រតិភូដែលមានគម្រោងមកវិនិយោគ និង បានថ្លែងអំណរគុណក្នុងការអញ្ជើញមកដល់ខេត្តបាត់ដំបងផ្ទាល់ ។

HE. Ngoun Rathanak Recieves a Delegation of Vong Koth Both Investment Co., Ltd and JICA

Saturday Afternoon 08 Kert, Chaet, Nopsak 2561
24 March 2018
============================

H.E. Ngoun Rathanak, Battambang Provincial Governor received a courtesy visit from a Delegation of Vong Koth Both Investment Co., Ltd led by Mr. ROBINSON TUAH, The International Consultant for Trade of MANGALAM SUBCONTRACTOR SDN BHD Company, and JICA of Japan.

MANGALAM SUBCONTRACTOR SDN BHD Company, and JICA of Japan has a plan to cooperate long term with a Local Company Vong Koth Both Investment Co., Ltd. The meeting focused on Technology, Agriculture, food security and construction Investment and the rest is Humanitarian Project.

Mr. ROBINSON TUAH said that what he is currently interested in is Food Security, and he hopes that Organic Food can help, so that he wants to quickly apply this project, and he also wants to show that Cambodia has its own products.

H.E. Provincial Governor was interested in the speech of the Delegations and thanks for visiting battambang.

 30861

 30860

 30857

 30858

 30856

 30855

 30859