ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ និងសមិទ្ធផលនានាក្នុងវត្តទួលសំរោងរង្សី ស្ថិតក្នុង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានលើកឡើងអំពីសមិទ្ធផល និងការអភិវឌ្ឍគួរជាទីមោទនៈរបស់ខេត្តកំពង់ស្ពឺ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងខេត្តកំពង់ស្ពឺផងដែរ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ រក្សាបាននូវសុខសន្តិភាព។
ឯកឧត្តមហ៊ុន ម៉ានី អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ និងសមិទ្ធផលនានាក្នុងវត្តទួលសំរោងរង្សី
