ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពាមឃ្លាំងឋិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ដែលជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀតសម្រាប់អ្នកស្រុកកោះធំ

30922

ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានរៀបចំពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពាមឃ្លាំង ឋិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះធំ ដោយមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងប្រមាណ១២៥០នាក់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសុខសន្តិភាព ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យស្រុកកោះធំ ក៏ដូចជា ប្រទេសជាតិទាំងមូល មានលទ្ធភាពពេញលេញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើឱ្យស្រុកកោះធំ មានការរីកចម្រើន និងជាក្តីសង្ឃឹមទៅអនាគត។

នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើវិស័យ អាណាចក្រ ក៏ដូចជាវិស័យពុទ្ធសាសនា និងជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀតរបស់វត្តពាមឃ្លាំងមង្គល ដែលបានកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនគ្រប់ មជ្ឈដ្ឋាន ដើម្បីឧទ្ទិសជូនព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបំពាក់មេដៃប្រគេនព្រះឃោសកត្ថេរោ កេ សុខេន គង់នៅវត្តព្រែកឬស្សី ដែលមានស្នាដៃល្អក្នុងការជួយជ្រោមជ្រែងវិស័យព្រះពុទ្ធចក្រឱ្យមានការរីកចម្រើន។

 30928

 30932

 30927

 30925

 30924

 30930

 30923

 30938

 30937

 30936

 30933

 30931

 30934

 30935

 30926