ប្រជាពលរដ្ឋចំនួន ៦៥៧នាក់ ត្រូវបានទទួលព្យាបាលជំងឺ និងសេវាសុខភាពបន្ថែមនៅតាមមូលដ្ឋាន ពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដោយឥតគិតថ្លៃ

30954

ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៦៥៧នាក់ ដោយឥតគិតថ្លៃ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម នាឱកាសនោះ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
មុនការពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមាន នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ បានធ្វើឡើងក្នុងភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងពិធីនោះដែរ ក៏មានការចូលរួមអមដំណើរពីលោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណ:អភិបាលខេត្តស្វាយរៀង និងក្រុមការងារ។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន ៖ វះកាត់តូចចំនួន ២៩នាក់, ពិនិត្យ និងព្យាបាលមាត់-ធ្មេញចំនួន ៥៨នាក់, ពិនិត្យរោគស្ត្រីចំនួច ៦៩នាក់, ពិនិត្យ និងព្យាបាលជំងឺទូទៅចំនួន ៤៥៧នាក់, សម្ភព និងអេកូសាស្ត្រ ចំនួន ៤៤នាក់, អប់រំសុខភាពដល់ប្រជាពលរដ្ឋដែលទទួលសេវាព្យាបាល, ចែកជូនវែនតាសម្រាប់លោកតា លោកយាយ ចំនួន៣០០នាក់, ផ្តល់សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស និងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៥គ្រឿងផងដែរ។
សូមជម្រាបថា : នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ព្រោះកន្លងមកក្រុមវេជ្ជសាស្ត្រសម្តេចតេជោតែងតែធ្វើសកម្មភាពចុះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជាច្រើនខេត្តតាមគោលដៅផ្សេងគ្នារួចមកហើយ។
ប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញភាពសប្បាយរីករាយ ចំពោះសកម្មភាពក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះពិនិត្យជំងឺទូទៅ និងព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ។
កម្មវិធីក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ គឺជាការចូលរួមកាត់បន្ថយលើការចំណាយរបស់ពួកគាត់បានច្រើនសម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ។
ដូចច្នេះតាមយៈសកម្មភាពក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាលតាមមូដ្ឋាន បង្ខិតឱ្យនៅជិតប្រពលរដ្ឋ និងធ្វើឱ្យពួកគាត់មានភាពងាយស្រួលបន្ថែមទៀតផ្នែកសេវាថែទាំសុខភាពនេះ។

Her H.E. Hun Mana Provides a Free Treatments to 657 People

On Sunday Morning 09 Kert, Chaet, Nopsak 2561
25 March 2018
======================================

Her.H.E. Hun Mana, Leader of Samdech Techo’s Doctor Team, led a Doctors to inspect and provide a free treatment to 657 People.

Her.H.E. has forwarded the greeting message from Samdech Techo Hun Sen and Samdech Katikprit Bandith Burany Hun Sen to the people attending here. Breakfast was provided before treatments.

These Free Examination and Treatments held in Chan Trea village, Chan Trea commune, Chan Trea district, Svay Rieng province. The occasion was attended by Mr. Toch Poly, Deputy Governor of Svay Rieng Province and The Team Work.

The Outcome from the Free Treatments include : Minor Surgical (29 persons), Dental Treatment 5(8 persons), Gynecologist (69 persons), General Treatments (457 persons), Obstetrics (44 persons), provided Sun-Glassed to 300 old people
and School Supplies for students and distribute 15 wheelchairs for disabled people.

 30947

 30948

 30949

 30950

 30951

 30952

 30953

 30946

 30945

 30944

 30943

 30942

 30941