ឯកឧត្តម នៃ ប៉េណា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន

30962

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ០៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦៨ ផ្លូវ៤៦៦ សង្កាត់បឹតត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

  1. Nai Pena Pays His Last Respect to Late H.E Gen. Em Sam An

Monday Morning 10 Kert, Chaet, Nopsak 2561
26 March 2018
===========================

H.E. Nai Pena, First Vice President of the Senate, paid his last respect to late H.E Gen. Em Sam An, Secretary of State for Ministry of National Defense who passed away on 24 March 2018 at the age of 71 years old.

His funeral was held at home No. 168, street 466, Sangkhat Beung Trobaek, Khan Chamkarmon, Phnom Penh.

 30967

 30968

 30963

 30964

 30965

 30966

 30969

 30970