ផ្លូវលំមួយខ្សែប្រវែង៦៥០ម៉ែត្រចូលវត្តភ្នំយោងស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ

30973

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានរៀបចំ
ពិធីសម្ភោធដាក់អោយប្រើប្រាស់ផ្លូវលំមួយខ្សែប្រវែង៦៥០ម៉ែត្រចូលវត្តភ្នំយោងស្ថិតក្នុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងពិធីនេះប្រារព្ធក្រោមអធិបតីភាពលោកយិន សាវ៉េនអភិបាលក្រុង
កំពង់ឆ្នាំងដោយមានការចូលរួមពីមន្រ្តីរាជការអង្គភាពជុំវិញក្រុងអាជ្ញាធរសង្កាត់ខ្សាមនិងសង្កាត់ផ្សារឆ្នាំងព្រមទាំងសប្បុរសជននិងប្រជាពលរដ្ឋសរុបចំនួនប្រមាណជាង២០០នាក់។

តាមរបយការណ៍ស្វាគមន៍របស់លោកនិត វាសនាបានអោយដឹងថាៈផ្លូវលំមួយខ្សែប្រវែង៦៥០ម៉ែត្រ កសាងដោយលោកយាយឧបាសកហុង គឹមស្រ៊ុនព្រមទាំងក្រុមគ្រួសារទាំងអស់របស់លោកយាយដើម្បី ជូនប្រជាពលរដ្ឋនៅក្នុង សង្កាត់ខ្សាម និង សង្កាត់ផ្សារឆ្នាំងព្រមទាំងប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរមកធ្វើបុណ្យនៅវត្តភ្នំយោង និង ឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកឧបាសកអ៊ុន អ៊នត្រូវជាស្វាម៉ីលោកយាយ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក
យិន សាវ៉េន បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីបានធ្វើអោយប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រហេីយការរីកចំរើនទាំងអស់នេះគឺផ្តើមចេញថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩និងនយោបាយឈ្នះឈ្នះរបសមសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកយិន សាវ៉េន ក៏បានផ្តាំផ្តើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជួយថែរក្សាផ្លូវនេះអោយបានគង់មវង្សទុកសំរាប់កូនចៅជំនាន់ក្រោយប្រីេប្រាស់បន្ត។ត្រូវថែទាំងសុខភាពអោយបានល្អ,ត្រូវ
ប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំកើតមានអគ្គីភ័យ,កុំធ្វើផ្ទះលើចំណីផ្លូវសាធារណៈ,ជួយថែរក្សាបរិស្ថានក្នុងក្រុងអោយមានសោភ័ណភាពល្អនិងអបរំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្សកុំជឿការបោកប្រាស់របស់ជនអគតិឡើយ។

ចុងបញ្ចប់សប្បុរសជននិងលោកអភិបាលក្រុងកំពង់ឆ្នាំងបានកាត់ខ្សែបូសម្ពោធផ្លូវដាក់អោយប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ៕

 30972

 30975

 30977

 30971

 30974

 30976

 30978