នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Europa 2 មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

31328

នៅវេលាម៉ោង ៦:០០ ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Europa 2 ដែលជានាវាទី ១៨ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៥១១ នាក់ (ស្រី ២៥៤ នាក់) និងនាវិកចំនួន ៣៧៩ នាក់ (ស្រី ១១៦ នាក់) ហើយនាវាទេសចរណ៍​នេះ​នឹង​ចាកចេញ​ពីកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុនៅម៉ោង ២៣:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កោះ Phu Quoc ប្រទេស​វៀតណាម ។

 31328

 31329

 31330