សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងកាត់ឫសសីមា ព្រះវិហារថ្មី វត្តភូមិហ្វាំង

31435

ព្រឹកថ្ងៃព្រសហ្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធ និងកាត់ឫសសីមា បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តឧត្តមសាមគ្គីរតនារាម (វត្តភូមិហ្វាំង) ស្ថិតក្នុងភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
ក្នងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អាជ្ញាធរខេត្តរតនគីរី កងកម្លាំងមានសមត្ថកិច្ច លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយក្នុងខេត្ត និងក្នុងស្រុកវឺនសៃ ជាច្រើនផងដែរ … ។
ព្រះវិហារថ្មី នៃវត្តភូមិហ្វាំង ដែល បានប្រារព្វពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងពុទ្ធាភិសេកព្រះ នាពេលនេះ បានចាប់ផ្តើមដំណើរការកសាងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។ ព្រះវិហារថ្មីនេះ មានទំហំខឿនទី១ កម្ពស់០,៨ម៉ែត្រ ទំហំ១៨ម៉ែត្រx២៤ម៉ែត្រ និងខឿនទី២ ឬតួព្រះវិហារ មានកម្ពស់១,២ម៉ែត្រ ទំហំ១០,២ម៉ែត្រx១៦,២ម៉ែត្រ សរុបកម្ពស់ខឿនទី១ និងខឿនទី២ មានកម្ពស់២ម៉ែត្រ និងជញ្ជាំងកម្ពស់៧,២ម៉ែត្រ និងដំបូលកម្ពស់៧,៥ម៉ែត្រ សរុបកម្ពស់ព្រះវិហារ គឺមានកម្ពស់១៦,៧ម៉ែត្រ ចំណាយថវិកាសាងសង់សរុបអស់ចំនួន៥៣៧,៨២៨,៣០០៛ (ប្រាំរយសាមសិបប្រាំពីរលាន ប្រាំបីរយម្ភៃប្រាំបីពាន់ បីរយរៀលគត់) ដែលជាប្រាក់បច្ច័យនៃអង្គកឋិនទានព្រឺទ្ធសភា ផ្តើមបុណ្យដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ …៕

Samdeh Pheakdei Say Chhum Presides Over the Inauguration and Ground Breaking Ceremony of New Temple in Phum Vaeng Pagoda

Thursday Morning 13 Kert, Chaet, Nopsak 2561
29 March 2018
======================================

Samdeh Pheakdei Say Chhum, Acting Head of State of Kingdom of Cambodia Presided Over the Inauguration and Ground Breaking Ceremony of New Temple in Phum Vaeng Pagoda located in Phum Vaeng Village, Ban Pong Commune, Vern Sai District, Ratanakiri Province.

On this Special Occasion, There was also attended by the Members of Senate, Members of Royal Government, Relevant Officials in Ratanakiri Province and the Local People in Vern Sai District, Ratanakiri Province.

This Inaugurated Temple was built on 14 January 2016 and Finished on 04 April 2017. The total cost of This Temple construction was 537,828,300 Riels, which was the capital of Senate’s Annual Ceremony ( Ka Ten ), led by Samdech Vibol Sena Pheakdei Say Chhum and His Spouse as well as His Family.

 31437

 31450

 31448

 31451

 31441

 31442

 31436

 31440

 31446

 31447

 31432

 31444

 31438

 31439

 31430

 31443

 31429

 31453