សកម្មភាពរៀបចំសួនច្បារមាត់ស្ទឹង ខាងជើងស្ពានថ្មព្រះដំណាក់ និងការជួសជុលផ្លូវសាលដឺហ្គោល កែលម្អរសោភ័ណភាពក្រុងសៀមរាប ត្រៀមពិធីបុណ្យអង្គរសង្រ្គាន្ត ឆ្នាំ២០១៨

31456

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខេត្តសៀមរាប នៅបន្តទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ដែលរៀបចំដោយ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានេះ ខេត្តសៀមរាបបានរៀបចំកែលម្អរសោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរក្នុងក្រុងសៀមរាប ដែលមានជាអាទិ៍
-ការបំពាក់ភ្លើងបំភ្លឺសាធារណៈ
-ការជួសជុល និងបំពាក់ភ្លើងសញ្ញាចរាចរ
-ការតុបតែងភ្លើងលម្អរតាមដងស្ទឹង និងផ្លូវសំខាន់ក្នុងក្រុងសៀមរាប
-ការរៀបចំសួនខាងជើងស្ពានថ្មព្រះដំណាក់
-ការជួសជុលផ្លូវសាលដឺហ្គោល
-ការជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បន្ថែម
-ការជួសជុល និងពង្រីកផ្លូវពីស្ពាននាគដល់មុខពេទ្យគន្ធបុប្ផា ជាដើម

សូមបងប្អូនចូលរួមសំអាតបរិស្ថានតាមលំនៅដ្ឋាន អាជីវកម្មដ្ឋាន ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលយាង និងអញ្ជើញមកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្គាន្តឆ្នាំ២០១៨ នាពេលដ៏ខ្លីខាងមុខនេះ។

 31459

 31460

 31457

 31454

 31458