ឯកឧត្តម សុខ ឥសាន បានសំដែងឲ្យឃើញនូវ ចំណាប់អារម្មណ៍ ចំនួន៥ចំណុច ពាក់ពាក់នឹងកម្ពុជា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃសុក្រនេះ បានសំដែងឲ្យឃើញនូវ ចំណាប់អារម្មណ៍ ចំនួន៥ចំណុច ពាក់ពាក់នឹងកម្ពុជា។

តាមរយៈបណ្តាញសង្គមតេឡេក្រាម ឯកឧត្តម សុខ ឥសាន បានបង្ហាញចំណាប់អារម្មណ៍ ទាំងប្រាំនោះថា៖

១- ក្រោយពីបានធ្វើសកម្មភាពប្រឆាំងនឹង ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុន សែន ទៅចញលរួមប្រជុំកំពូល អាស៊ាន អូស្ត្រាលី កាលពីពាក់កណ្តាលខែមុនមក ក្រុមតិរច្ឆានហុង លីម បានប្រឌិតរឿងថា មានលិខិតអនាមិក គំរាមសម្លាប់ពួកខ្លួន ។

នេះគឺល្បិចពាលស៊ីពាល ប្ញជាល្បិចស៊ីបាយ យកទៅលាបមាត់ពពែ តែប៉ុណ្ណោះ  ។

តាមធម្មតាពួកតិរច្ឆាន តែងតែបង្កើតរឿងមិនចេះចប់ ហើយដាក់កំហុសលើអ្នកដទៃ ។

២- ជាការគួរឲ្យខ្មាស់អៀន និងថោកទាបបំផុត ដែលតិរច្ឆានហុង លីម ត្រូវរដ្ឋសភារដ្ឋវិ ចតូរីយ៉ានៃប្រទេសអូស្ត្រាលី មានប្រតិកម្មខ្លាំងៗទៅលើហុង លីម ដែលហ៊ានសម្តែងអាកប្បកិថិយាឈ្លើយ ដោយលើកម្រាមដៃកណ្តាលដាក់អ្នកឯទៀតក្ន្ងងអង្គប្រជុំ ដែលជាសញ្ញាថាឈ្លេីយ ។ ក្រោយមានប្ថតិកម្មខ្លាំងៗពីសមាជិកសភាដទៃ ហុង លីម បានសុំទោសជាចំហរទាំងអាម៉ាស់ចំពោះអង្គប្រជុំ ។ នេះបានចំជាលើកកិត្តិយសខ្មែរមែន ?

៣- រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ជំហររបស់ខ្លួនថាគោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ។ ប៉ុន្តែគួរឲ្យហួសចិត្តណាស់ បណ្តាញផ្សព្វផ្សាយខ្លះធ្វើចេះជាងជប៉ុនទៅទៀតហើយបន្ថែមបន្ថយលើជំហររបស់ជប៉ុនថាជប៉ុនចង់ធ្វើមេអណ្តើតក្នុងការចរចានយោបាយនៅកម្ពុជា ។ តែទោះយ៉ាងណា ការពិតវានៅតែជាការពិតដដែល ។

៤- ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បានប្រើពាក្យលែបខាយ ដាក់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជាឧបករណ៏ឃោសនារបស់រាជរដ្ឋាភិបាល ? បើនិយាយដូចនោះ តើ វិទ្យុអាស៊ីសេរី និង វីអូអេ ជាឧបករណ៏ឃោសនារបស់អ្នកណាទៅវិញ បើនិយាយកាន់ជើងអតីតបក្សប្រឆាំង រហូតនោះ ?

៥-សម្តេចតេជោហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ឬប្រជុំកំពូលមហា អនុតំបន់មេគង្គ និងប្រជុំកំពូលតំបន់ត្រីកោណ អភិវឌ្ឈន៏នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេលពីរថ្ងៃ ។  នៅកិច្ចប្រជុំនេះ តើមានបញ្ហាអ្វីកើតឡើង ដូចការប្រឌិតព៌តមានបង្ខូចកិត្តិយសសម្តេច ពីពួកអគតិដែរឬទេ ?