សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសចិន

31685

នៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីពិធីលៀងសាយភោជន៍រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម វ៉ាង យី ( Wang Yi) រដ្ឋមន្រ្តីការបរទេសចិននៅសាលសន្និសីទជាតិវៀតណាម ទីក្រុងហាណូយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការជូនពរជូន ឯកឧត្តម វ៉ាង យី ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតជ្រើសតាំងជារដ្ឋមន្រ្តីការបរទេសចិនសារជាថ្មីម្តងទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានផ្តាំផ្ញើតាមរយះឯកឧត្តមរដ្ឋមន្រ្តី ផ្ញើជូននូវការជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង ឯកឧត្តម លី ខឺឈាង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីចិន សាជាថ្មីម្តងទៀត។

ឯកឧត្តម វ៉ាង យី មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសន្ទនាសារជាថ្មីម្តងទៀត ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីចិនបានបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ ឯកឧត្តមប្រធានាធិបតីចិន បានជួបពិភាក្សាការងារចំនួនពីរដងជាមួយ សម្តេចតេជោ ហើយកាលពីខែមករាកន្លងទៅ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ជំរាបជូន សម្តេចតេជោ ថាប្រទេសចិនបានតាមដាននិងគាំទ្រនូវវិធានការទាំងឡាយដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍នាពេលកន្លងមក ក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា ពិសេសការការពារកិត្តិយសជាតិរបស់កម្ពុជា។ តាមរយះនេះ ប្រទេសចិនសូមគាំទ្រនូវមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំចិនសូមគាំទ្រនិងជូនពរសម្តេចតេជោបន្តជាប់ឆ្នោតក្នុងការដឹកនាំជោគវាសនាប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

នៅក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ និងឯកឧត្តម វ៉ាង យី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ពិសេសបញ្ហាវិវត្តន៍នៃសភាពការណ៍ថ្មីៗជុំវិញពិភពលោក ដែលមេដឹកនាំកម្ពុជា និងចិនបាននឹងកំពុងយកចិត្តទុកដាក់៕

Samdech Techo Hun Sen Holds Talk with Chinese Minister of Foreign Affairs

30 March 2018
========================
After dinner, Samdech Techo Hun Sen, Prime Minister of Kingdom of Cambodia held talk with H.E. Wang Yi, Minister of Foreign Affairs at Vietnam National Convention Center.

Samdech Hun Sen congratulated to H.E. Wang Yi who was elected as a Minister of Foreign Affairs by Chinese National Assembly. At the same time, he asked to forward his greeting message to H.E. Xi Jinping and H.E.Li Keqiang on his occasion to become a President and Prime Minister of People’s Republic of China.

Minister of Foreign Affairs added that He has met Samdech Techo 2 times already in 2017 and last January H.E. Li Keqiang has visited and joined the 2nd Mekong-Lang Chang Summit in Cambodia to strengthen the cooperation and relation between China and Cambodia.

H.E. Minister added that He strongly supported the Policies of Royal Government of Cambodia under the leadership of Samdech Techo Hun Sen in Peace Keeping and political stability.

 31681

 31680

 31684

 31679

 31678

 31682

 31677