មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះសិក្សាគម្រោងសាងសង់សំណង់បង្ហៀរនៅតំបន់មុំបី

31695

ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានបន្តចុះសិក្សាគម្រោងសាងសង់សំណង់បង្ហៀរមួយកន្លែង ស្ថិតនៅតំបន់មុំបី ឃុំតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ គម្រោងនេះ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ពិសេសកងទ័ព និងគ្រួសារកងទ័ពនៅតំបន់នោះ ។

Technical Officers of Ministry of Water Resources and Meteorology led by Mr. Heang Meng, Head of Engineer Department continued to examine the Construction Site of Irrigation System in Mum 3 Area, Techo Morokot Commune, Jom Ksa District, Preah Vihear Province.

This System will able to irrigate the Agriculture Lands as well as Daily use for Local People, especially Military’s Families.

Friday 14 Kert, Chaet, Nopsak 2561
30 March 2018

 31694

 31698

 31699

 31697

 31696

 31693