កិច្ចប្រជុំមហាស្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងការបោះឆ្នោតជ្រីសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីអណត្តិទី៣ ឆ្នាំ២០១៨-២០២១ នៃសមាគម សហគ្រិនស្ត្រីកម្ពុជា

31795

បន្ទាប់ពីដំណើរការអស់រយៈពេលមួយថ្ងៃពេញមក ​កិច្ចប្រជុំមហាស្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងការបោះឆ្នោតជ្រីសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីអណត្តិទី៣ ឆ្នាំ២០១៨-២០២១ នៃសមាគម សហគ្រិនស្ត្រីកម្ពុជាត្រូវបានប្រារព្វពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅល្ងាចថ្ងៃសុក្រ១៤ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០​ ខែ មីនា​ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ ។
​មានប្រសាសន៌បិទកិច្ចប្រជុំមហាសន្និបាតនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលរយៈ ពេល០៦​ ឆ្នាំនៃខួបកំណើតរបស់ខ្លួន បាន សម្រេចកិច្ចការប្រកបដោយវឌ្ឍនភាពជាច្រើន ។ ក្នុងនោះសមាជិករបស់ខ្លួនបានកើនឡើងបានជាង៥០០ នាក់ ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះសមាជិមក្រុមប្រឹក្សា និងប្រធាន អនុប្រធាន ដែលទទួលបានសម្លេងឆ្នោតគាំទ្រ ដើម្បីដឹកនាំបន្តអណត្តិខាងមុខ ទៀត ។ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះការដឹកនាំរបស់ប្រធានចាស់ទាំងពីរដែលបានចប់អណត្តិ ពគឺ លោកស្រី សេង តក្កនារី និងលោកជំទាវឧកញ៉ា កែវ មុំ ដែល បានដឹកនាំសមាគមមានការរីកចម្រើន ជា លំដាប់មកដល់សព្វថ្ងៃនេះ ។ សមាគមនេះ មិនត្រឹមមានទំនាក់ទំនងល្អ ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីដំបូងទី និងទទួលបានវគ្គបណ្តុះបណ្តាលមួយចំនួនពីក្រសួងប៉ុណ្ណោះទេ តែសមាគមមានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយដៃគូខាងក្រៅ ដូចជាសភាសហគមន៍អឺរ៉ុប អង្គការ និងក្រុមហ៊ុនដៃគូជាច្រើនទៀត ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានជំនឿថា៖ប្រធានជាប់ឆ្នោតអណត្តិថ្មី គឺលោក ស្រី អេង លីគង់ នឹងខិតខំសម្រេចបាន នូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ដោយសហការយ៉ាងល្អជាមួយអតីតប្រធានចាស់ និងសមាជិក ទាំងអស់ បន្តឈរលើស្មារតីសាមគ្គីភាពជាធ្លុងមួយ និងការទទួលខុសត្រូវខ្ពស់ ហើយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការគាំទ្រជានិច្ច ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បង្ហាញការប្រាកដថា៖ សមាគមនេះ នឹងមានការរីកចម្រើនទៅមុខទៀត ពីព្រោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានជំនឿទៅលើឆន្ទៈ និងការអត់ធ្មត់របស់ស្ត្រី ដែលមិនត្រឹមតែជាស្ត្រីមេផ្ទះដ៏ចំណានទេ តែបានចូលរួមយ៉ាងសកម្ម ក្នុងសង្គម និងសេដ្ឋកិច្ច ។ ក្ជាមួយគ្នានេះ ដើម្បីជោគជ័យក្នុងអាជីពដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុន ឯកឧត្តម ទេស រដ្ឋមន្ត្រី ស្នើឲ្យស្ត្រីខិតខំបង្កើនចំណេះដឹងបន្ថែមទៀត ដូចជា៖ផ្នែកគ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ ជាដើម ជាពិសេសការរក្សាសាមគ្គីភាពផ្តៃក្នុងខ្ពស់ ជាកត្តាឈានទៅសម្រេចជោគជ័យរាល់ផែនការដែលបានដាក់ចេញ ។

 31790

 31788

 31796

 31786

 31793

 31791

 31784

 31789

 31785