ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នយោ បាយបិទបាំងព័ត៌មាន អវិជ្ជមានរបស់សហរដ្ឋអាមេរិក ជាអ្នកធ្វើឲ្យវិទ្យុអាស៊ីសេរី មិនឯករាជ្យ មិនប្រកប ដោយវិជ្ជជីវៈ និងមិនស្មោះត្រង់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP)ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នយោ បាយបិទបាំងព័ត៌មាន អវិជ្ជមានរបស់សហរដ្ឋអាមេរិក ជាអ្នកធ្វើឲ្យវិទ្យុអាស៊ីសេរី មិនឯករាជ្យ មិនប្រកប ដោយវិជ្ជជីវៈ និងមិនស្មោះត្រង់ជាមួយ មហាជនប្រជាជនអ្នកស្តាប់ យ៉ាងជាក់ស្តែង មិនអាចប្រកែក បានឡើយ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញ សង្គមតេឡេក្រាមនៅថ្ងៃទី៣១ មីនានេះថា សារ ព័ត៌មាន មានតួនាទី ផ្សាយព័ត៌មានពិត ដើម្បីឲ្យសាធារណជនបានយល់ និងជ្រាបពីការពិត ដែលកើត ឡើងនៅក្នុងសង្គម ។

ឯកឧត្តម បន្តថា ព័ត៌មានពិត គឺជាព័ត៌មានដែលបានកើតឡើងពិតៗ ដែលមិនត្រូវបានកាឡៃ ថែមថយ ប្ញសន្និដ្ឋានដោយលំអៀង តាមការយល់ឃើញ ជាបុគ្គលអត្តនោម័ត ឬជាការឆ្នៃប្រឌិតឲ្យព័ត៌មាន ពិតនោះក្លាយជាព័ត៌មានសិប្បនិម្មិត ។

ឯកឧត្តម គូសបញ្ជាក់ថា ដូចករណីលោក ជុន ច័ន្ទបុត្រ និយាយប្រាប់លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ ពីបញ្ហាដែលមាន បទបញ្ញត្តិមិនឲ្យវិទ្យុអាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានពាក់ព័ន្ធនឹង អាមេរិក ។ នេះចាត់ទុកជាព័ត៌មានពិត ដោយសារមា់នខ្សែអ័តសម្លេង មានមនុស្សអ្នកនិយាយពិតប្រាកដ មាន សាក្សីដឹងព្ញ ។ តើគេចទៅណារួច ? ។

ម៉្យាងទៀត ការហាមមិនឲ្យផ្សព្វផ្សាយការពិតនោះ ឆ្លុះបញ្ចាំងឲ្យឃើញថា ជាការរំលោភសេរីភាព សារព័ត៌មាន និងជាការធ្វើឲ្យប្រព័ន្ធផ្សាយ របស់វិទ្យុអាស៊ីសេរី ដើរឃ្លាតឆ្ងាយពីវិជ្ជាជីវៈសារព័ត៌មាន និងក៏ដូចជាប្រព្រឹត្ត បទល្មើសក្នុងការបិទព័ត៌មាន និងប្រឌិតព័ត៌មានសិប្បនិម្មិត ភូតភរសាធារណជន ជាពិសេសប្រជាជនអាមេរិក និងប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនពិភពលោកទាំងមូលផងដែរ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ដូច្នេះ នយោបាយបិទបាំងព័ត៌មាន អវិជ្ជមានរបស់រដ្ឋបាល សរអា ជាអ្នកធ្វើឲ្យវិទ្យុអាស៊ីសេរី មិនឯករាជ្យ មិនប្រកបដោយវិជ្ជជីវៈ និងមិនស្មោះត្រង់ជាមួយមហាជនប្រជា ជនអ្នកស្តាប់ យ៉ាងជាក់ស្តែង មិនអាចប្រកែកបានឡើយ” ។

សូមរំលឹកថា ក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាល ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ បានទម្លាយអាថ៌កំបាំងថា “ជុន ចាន់បុត្រ បានទៅជួប ម៉ៅ សុផាន់ មុនពេលជួបហ៊ុនម៉ាណែត ដើម្បីឲ្យការពារខ្លាចអាមេរិក សម្លាប់ដូចកែម ឡី ហ៊ានស្បថអត់? មានបញ្ហារត់ចេញពី ប្រទេសមកប្រទេសក្រៅ។ អ្នកបញ្ជូនរឿងនេះមកខ្ញុំគឺកូនខ្ញុំ។ ខ្ញុំនិយាយនៅនេះ ទាល់ពេល ជុន ចាន់បុត្រ និងប្រពន្ធកែម ឡីនៅទីនេះ” ៕