នៅព្រឹកថ្ងៃសៅរ៌ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៨ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅកងពលលេខ ៥១ ក្នុងខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះយុទ្ធជន-នារី ក្រុមគ្រួសារកងទ័ពទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យចេះថែរក្សាសុខភាព រស់នៅមានអនាម័យល្អ ចេះការពារកុំឲ្យមានការចម្លងរោគ ឫជំងឺដង្កាត់ផ្សេងៗ ដូចជាអេដស៌ របេង និងគ្រុនចាញ់ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំមកជូនកងទ័ពនិងគ្រួសារកងទ័ពនូវគ្រឿងឧបភោគ-បរិភោគ ភេសជ្ជ: ថ្នាំសង្កូវ មុង សារុង និងថវិកាមួយចំនួនផងដែរ។
ព័ត៌មានទទួលបានពីអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
H.E. Minister Mam Bunheng Visits the 5th Military Division
Saturday Morning 15 kert, Chaet, Nopsak 2561
31 March 2018
===============================
H.E. mam Bunheng, Minister of Health paid a visitation to the military of 5th Division in Banteay Meanchey Province.
Speaking during the visitation, H.E. Minister has forward a greeting message from Samdech Techo Hun Sen to the military and their family to take care of their health, the protection of contamination or other chronic diseases such as AIDS, TB and malaria etc. H.E. also brought some gifts such as foods, beverage and other materials in daily life as well as money.