ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងប្រវែង១០០០ម, ប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០០០ម ទៀត ក្នុងឃុំកំពង់អុស ស្រុកពញាឮ ។ សមាសភាពអញ្ជើញចូលរួមមានឯ.ឧ លោកជំទាវ សមាជិក សមាជិកាក្រមប្រឹក្សាខេត្ត, អភិបាលខេត្តរង, ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុក ,មេឃុំ ,មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន ១០០០ នាក់។