វិនិយោគិនតៃវ៉ាន់ អះអាងថា តំបន់បឹងកេងកង នឹងក្លាយជាតំបន់ ដែលមានសក្ដានុពលខ្លាំង ដូចតំបន់ក្នុងប្រទេសចិនចំនួន២


វិនិយោគិនតៃវ៉ាន់ ម្ចាស់គម្រោង The View បានបញ្ជាក់ថា តំបន់បឹងកេងកង នឹងក្លាយ ជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់ដែលមាន សក្ដានុពលនៅ ជីង អាន របស់ចិន និង តំបន់តា អាននៃកោះ តៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លី។
លោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View បានលើកឡើងថា ស្របពេលដែលទីផ្សារ ខុន ដូ អា ផាត មិន និង ឧស្សាហកម្ម អចលនទ្រព្យ កំពុងមានកំណើនយ៉ាងលឿនបំផុតនៅកម្ពុជា ក្រុមអ្នកវិនិយោគិនជាច្រើន កំពុងស្វែងរកទីផ្សាររបស់ខ្លួន ហើយឧស្សាហកម្មនេះ ត្រូវបានគេរំពឹងថា នឹងរីកលូតលាស់ យ៉ាងឆាប់រហ័ស ស្របពេល ដែលកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងក្របខ័ណ្ឌសហគមន៍ សេដ្ឋកិច្ចអាស៊ានជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើងជាប់ៗគ្នា៧ភាគរយក្នុង១ឆ្នាំៗ។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃគម្រោងThe View ក្បែរផ្សារបឹងកេងកង កាលពី ចុងសប្ដាហ៍នេះ លោក George Hsieh បានអះអាងថា តម្លៃអចលនទ្រព្យក្នុងតំបន់បឹងកេងកង នឹងបន្តឡើងថ្លៃខ្លាំងដូច តម្លៃទីផ្សារអចលនទ្រព្យរបស់ប្រទេស ចិននាពេលឆាប់ៗ ខាង មុខនេះ ព្រោះថាទីតាំងនេះ ហាក់បីដូចជាមជ្ឍមណ្ឌលពាណិជ្ជកម្មមួយ ដែលបណ្ដុំទៅដោយ សា្ថប័នរដ្ឋ និងឯកជនធំៗ សាលារៀន ផ្សារទំនើប ហាងអាហារប្រែនៗ ហើយអ្នកដែលរស់នៅ ជុំវិញទីតាំងនេះ គឺជាអ្នកធូរធាច្រើន ឬអាចហៅថា ជាតំបន់ដែលមានតម្លៃអចលនទ្រព្យ ថ្លៃជាងគេ ក្នុងរាជធានីភ្នំពេញ។

លោក ឈុន ហេង លាង នាយកគ្រប់គ្រងគម្រោង The View បានឱ្យដឹងថា បើមើលពីតម្លៃអចលន ទ្រព្យក្នុងរាជធានីភ្នំពេញ បឹងកេងកង គឺជាតំបន់មួយមានតម្លៃខ្ពស់ជាងគេ ដូច្នេះការជ្រើសរើសវិនិយោគ ក្នុងទីតាំងនេះ នឹងកាន់តែធ្វើឱ្យទីតាំងនេះ មានសក្តានុពល និងមានជម្រើស ច្រើនបន្ថែមសម្រាប់ការ វិនិយោគ និងស្នាក់នៅលើខុនដូជាដើម។

គួរបញ្ជាក់ថា The View គឺជាប្រភេទអគារខុនដូ កម្ពស់៣២ជាន់ ស្ថិតក្នុងសង្កាត់បឹង កេងកង១ អគារខុនដូនេះ បែងចែកចេញជាបីប្រភេទ មានដូចជា ប្រភេទបន្ទប់ស្ទីឌីយ៉ូ បន្ទប់លក្ខណៈគ្រួសារ ដែលមានគ្រែ១ និង២។ បច្ចុប្បន្នគម្រោងអគារនេះ ទទួលបានការបញ្ជាទិញ ពីអតិថិជនបានជាង ៨០ភាគរយ ដោយក្នុងនោះអតិថិជនជាជនជាតិខ្មែរមានប្រមាណ៣០ ភាគរយ៕

Taiwanese investors claim that Boeung Keng Kang will be one of the most potential area like the potential areas In Jing’an of China and Ta’an of Taiwan region, in the near future.

Chhun Heng Leang, project manager of The View, said that with regard to real estate prices in Phnom Penh, Boeung Keng Kang is the highest price ever, so investing in this location will further increase this potential and more options for investment and condominium.

The View is a 32-storey condominium in Boeung Keng Kang 1. The condominium is divided into three categories, including studio rooms, family rooms with one and two beds. Currently, the project has received over 80 percent of orders from customers, of whom 30 percent are Cambodians.

 32167

 32165

 32166