អភិបាលក្រុងព្រៃវែង បានដឹកនាំកិច្ចប្រជុំការងារអនុវត្តផែនការណ៍កែលម្អសោភ័ណភាព និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្រុងព្រៃវែង ក្នុងឱកាសសង្រ្កានព្រៃវែង


ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លោក ម៉ននី បណ្ឌិត អភិបាលក្រុង បានអញ្ជើញបើកកិច្ចប្រជុំការងារអនុវត្តផែនការណ៍ការរៀបចំកែលម្អសោភ័ណភាព និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្រុង និងដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងនោះ បានអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកអធិការ អធិការងក្រុង នាយប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងក្រុង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ប្រធានការិយាល័យចំណុះពាក់ព័ន្ធជុំវិញក្រុង ចៅសង្កាត់ទាំងបី និងមេភូមិគ្រប់ភូមិ ប្រធានការិ.សាធារណការក្រុង ប្រធានការិ.បរិស្ថានក្រុង ប្រធានការិយាល័យអប់រំក្រុង នាយិកា វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាក្នុងក្រុង

បន្ថែមពីការងារនេះ លោកម៉ននី បណ្ឌិត អភិបាលក្រុង បានសង្កត់ធ្ងន់លើការងារបរិស្ថានក្រុង ជុំវិញបញ្ហាប្រឈមកន្លងមក លោកស្នើសុំអោយគ្រប់អ្នកពាក់ព័ន្ធ សុំបន្តអនុវត្តដូចភ្លៀងរលឹម ដើម្បីអោយសោភ័ណភាពក្រុងទទួលបានល្អប្រសើរ និងដើម្បីលើកកម្ពស់ទីក្រុងយើងផង។

 32223

 32224

 32222

 32221