នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ នាបរិវេណអនុវិទ្យាល័យឃុំតាណាក ក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋា្ននស្រុកមោងឫស្សី ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកកង់ ចំនួន ៤០០ គ្រឿង ជូនដល់សិស្សានុសិស្ស រស់នៅដាច់ស្រយាល និងមានជីវភាពខ្វះខាត ដែលជាអំណោយរបស់អង្គការកុគឹសៃ (KOKUSAI) KJO នៃប្រទេសជប៉ុន ជូនសិស្សានុសិស្សដែលមកពីឃុំចំនួន ៥ នៃស្រុកមោងឫស្សី។ ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការកុគឹសៃ (KOKUSAI) KJO ប្រធានអង្គការអាស់ប៉េកា សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋា្ននស្រុកមោងឫស្សី អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបជាង ៥០០នាក់។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា អញ្ជើញជាអធិបតីក្នុងពិធីចែកកង់ ចំនួន ៤០០ គ្រឿង ជូនដល់សិស្សានុសិស្ស រស់នៅដាច់ស្រយាល
