ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអមដំណើរជាកិត្តិយសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ស្ថិតនៅក្នុងខេត្តព្រៃវែង។
លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន អតីតក្រុមប្រឹក្សាឃុំ-សង្កាត់
