ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារ សមាគម អតីតយុទ្ធជនកម្ពុជា ក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ត្រី ភុំ សៅរិទ្ធ មេបញ្ជាការ ផ្នែកសឹករងក្រុង អនុប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាក្រុង អមដំណើរដោយលោកអនុប្រធានទាំង៣, លោកប្រធានកិត្តិយសសាខាសង្កាត់, លោកប្រធានសាខាសង្កាត់ស្លាកែត, លោកមេភូមិសរុបចំនួន ១២នាក់ បានចុះជួយលើកផ្ទះចំនួន ០១ខ្នង មានទំហំ (៤ម៉ែត្រx៦ម៉ែត្រ) ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់១ម៉ែត្រ (ក្នុងគំរោង) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ជូនដល់លោកយាយ សែម អូន ភេទស្រី អាយុ ៧០ឆ្នាំ ជាប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ពុំមានទីជំរកសមរម្យ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ខ្នងផ្ទះទី៧៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន ត្រូវបានសាងសង់ជូនប្រជាពលរដ្ឋទីទ័លក្រ នៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង
