ព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី
៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវ ឡៃ គីមហុង ដឹកនាំប្រតិភូចំណុះបញ្ជាការដ្ឋានយោធភូមិភាគ លោកជំទាវភរិយាថ្នាក់ដឹកនាំយោធភូមិភាគ និង ប្រតិភូសមាគមខ្មែរ-ចិនខេត្តបាត់ដំបងបានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយសិក្ខាកាម
ពលទាហានថ្មី ត្រូវបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១ ដែលកំពុងធ្វើការហ្វឹកហាត់នៅសាលាពលទាហានទី៥ បឹងជរាជ្យ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងនិងយោធាចារ្យសរុបចំនួន៥០០នាក់( សិក្ខាកាម ចំនួន៣៤៩នាក់) ដើម្បីអបអរសាទរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ខ្មែរឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ខាងមុខ។
ក្នុងឱកាសសួរសុខទុក្ខ សំណេះសំណាលនេះ ឯកឧត្តម ឧត្តម
សេនីយ៍ឯក ប៊ុន សេង បានលើកសរសើរ
ដល់សិក្ខាកាមពលទាហានថ្មី ដែលបាន
លះបង់ចាកឆ្ងាយពីក្រុមគ្រួសារស្ម័គ្រចិត្ត
ចូលបម្រើកងទ័ពនាពេលនេះ។
យើងពិតជាមានមោទនភាពខ្ពស់
ដែលពេលនេះក្មួយៗ បានចូលរួមចំណែកក្នុងកិច្ចការពារជាតិ គឺជាទំពាំងស្នងឫស្សី ដូច្នេះចូរក្មួយៗត្រូវ
យកចិត្តទុកដាក់ខិតខំរៀនសូត្រ បង្កើនសមត្ថភាពគ្រប់ផ្នែកមានឆន្ទ:មោះមុតហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ឲ្យបានដាច់ខាត ហើយសូមផ្តាំផ្ញើក្មួយៗត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ ប្រទេសមានសន្តិភាពមានការអភិវឌ្ឍដូចសព្វថ្ងៃនេះក៏បានដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំប្រទេសអស់រយ:ពេលយូរ
«មានសន្តិភាព ទើបមានការអភិវឌ្ឍ»
ដូចនេះសូមឲ្យក្មួយៗធ្វើខ្លួនឲ្យក្លាយជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។
ឯកឧត្តម ប៊ុន សេង និង ប្រតិភូខ្មែរ-
ចិនបាននាំមកនូវអំណោយ មី៥០កេស
ទឹកបរិសុទ្ធ៥០កេស ថវិកា១.០០០.០០០រៀលសម្រាប់សាលាពលទាហានទី៥និងចែកជូនដល់សិក្ខាកាមទ័ពថ្មីនិងយោធាចារ្យ សរុប
ចំនួន៥០០នាក់ ក្នុងម្នាក់ទទួលបាន
ក្រមា១ ថវិកា៣០.០០០រៀល។
ជាចុងក្រោយ ឯកឧត្តមប្រសិទ្ធពរ
បវរសួស្ដី មហាប្រសើរ សូមទេវតាឆ្នាំថ្មី
ព្រះនាម មហោធរ:ទេវី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ជួយឃុំគ្រង ប្រោះព្រំសព្ទសាធុការពរ ដល់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ព្រមទាំងក្មួយៗ សូមឲ្យជួបប្រទះពុទ្ធពរ ៤ប្រការគឺ អាយុវណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង និងលោកជំទាវ ឡៃ គីមហុង ដឹកនាំប្រតិភូចំណុះបញ្ជាការដ្ឋានយោធភូមិភាគ លោកជំទាវភរិយាថ្នាក់ដឹកនាំយោធភូមិភាគ និង ប្រតិភូសមាគមខ្មែរ-ចិនខេត្តបាត់ដំបងបានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយសិក្ខាកាម ពលទាហានថ្មី
